News

The obligation to submit the annual financial report for 2024 to the Accounting and Auditing Regulator

December 26, 2024

សេចក្តីជូនដំណឹងលេខ ០៦៥/២៤ ន.គ.ស/ស.ជ.ណ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤របស់និយ័តករគណនេយ្យនិងសវនកម្ម
ស្តីពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤មកនិយ័តករគណនេយ្យនិងសវនកម្ម
១.សម្រាប់សហគ្រាស៖

សម្រាប់គោលដៅនៃប្រកាសនេះ៖
សហគ្រាសមិនរងសវនកម្មឯករាជ្យ៖ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស មិនឱ្យហួសថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។
សហគ្រាសរងសវនកម្មឯករាជ្យ៖ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរងសនកម្មរួចមក ន.គ.ស មិនឱ្យហួសថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ។
ករណីសហគ្រាសដែលទទួលបានការអនុញ្ញាឱ្យបិទបញ្ជីខុសពីថ្ងៃទី ៣១ ខែធ្នូ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស មិនឱ្យហួសរយៈពេល ៣ខែ ២០ថ្ងៃ សម្រាប់សហគ្រាសមិនរងសវនកម្មឯករាជ្យ និង ៦ខែ ២០ថ្ងៃ សម្រាប់សហគ្រាសរងសវនកម្មឯករាជ្យ ដោយគិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។

២.សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ (ហៅកាត់ថាអង្គភាព)

អង្គភាពមិនរងសវនកម្មឯករាជ្យ៖ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស មិនឱ្យហួសថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៥ ។
អង្គភាពរងសវនកម្មឯករាជ្យ៖ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរងសនកម្មរួចមក ន.គ.សមិនឱ្យហួសថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ។
ករណីអង្គភាពដែលទទួលបានការអនុញ្ញាឱ្យបិទបញ្ជីខុសពីថ្ងៃទី ៣១ ខែធ្នូ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស មិនឱ្យហួសរយៈពេល ៣ខែ ២០ថ្ងៃ សម្រាប់អង្គភាពមិនរងសវនកម្មឯករាជ្យ និង ៦ខែ ២០ថ្ងៃ សម្រាប់អង្គភាពរងសវនកម្មឯករាជ្យ ដោយគិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។
We would like to inform you that, according to Notification No. 065/24 (“Notification 065”) dated December 25, 2024, regarding the Compulsory Submission of Annual Financial Statements to the Accounting and Auditing Regulator (“ACAR”), entities subject to independent audits must submit their audited financial statements for the year 2024 by the deadline of July 20, 2025. Entities with closing dates different from 31 December must submit their financial statements to ACAR within 6 months and 20 days after the closing entries.
Entities not subject to independent audits must submit their annual financial statements for the year 2024 by the deadline of April 20, 2025. Entities with closing dates different from 31 December must submit their financial statements to ACAR within 3 months and 20 days after the closing date. Please find the attached file as follows.

Read PDF File pdf