សេចក្តីជូនដំណឹង
ស្តីពីការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ
ធនាគារជាតិនៃកម្ពុជាមានកិត្តិយស សូមជម្រាបជូនគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ឱ្យបានជ្រាបថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។
ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើ៖
១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត
២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា និង
៣. សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថាក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិតដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ។
កសេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ និងសាធារណជន ជ្រាប និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
Announcement
On Combating the use of counterfeit US dollars Notes
The National Bank of Cambodia is honored to inform the banks and financial institutions and the public that in addition to the circulation of US dollar notes in Cambodia, counterfeit US dollar notes are also circulating. In order to contribute to combating the circulation of counterfeit US dollars notes and at the request of the US Secret Service, the National Bank of Cambodia propose:
1. The banks and financial institutions confiscate counterfeit US dollars notes from customers without compensation and send to the US Secret Service with the report as attached in the appendix to further the investigations.
2. The banks and financial institutions keep information about the identities of customers who circulate counterfeit US dollars notes and provide this information to the National Bank of Cambodia, and
3. The public must be very careful and thoroughly examine before accepting the US dollars notes and in case of suspicion that the US dollar notes are counterfeit, please provide information to the National Bank of Cambodia.
Meanwhile, the National Bank of Cambodia encourage the banks and financial institutions to introduce their customers on how to identify genius US dollars notes to participate in the prevention of counterfeit US dollars notes.
As mentioned above, all banking and financial institutions and the public shall understand and cooperate with the spirit of responsibility and efficiency.